កិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តតាកែវ និង ខេត្តកំពង់ស្ពឺ លើកិច្ចការងាររដ្ឋបាល កំណត់ដែនសមត្ថកិច្ចរវាងខេត្តទាំងពីរ

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និង ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឹ បានដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តតាកែវ និង ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យ និងពិភាក្សាលើកិច្ចការងាររដ្ឋបាល កំណត់ដែនសមត្ថកិច្ចរវាងខេត្តទាំងពីរ ដែលកិច្ចប្រជុំនេះបានធ្វើឡើង នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ ។