ឱកាសការងារជាង ៦ពាន់កន្លែង នៅរោងចក្រចំនួន ២កន្លែងក្នុងស្រុកគិរីវង់ គ្រោងនឹងបើកដំណើរការនាពេលឆាប់ៗខាងមុខនេះ

តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្ហោះសារនៅលើបណ្ដាញទំនាក់ទំនងសង្គម ផ្លូវការរបស់ ឯកឧត្តមអភិបាល ដែលមានខ្លឹមសារ៖ ឱកាសការងាររបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកគិរីវង់ ( ខេត្តតាកែវ ) ស្រុកអង្គរជ័យ ( ខេត្តកំពត ) បានមកដល់ទៀតហើយ!!! ក្រុមការងារ នៃរដ្ឋបាលខេត្តតាកែវ បានចុះពិនិត្យទីតាំងដីស្នេីសុំសាងសង់រោងចក្រចំនួន០២ទីតាំង ដូចខាងក្រោម៖

១/ រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅភូមិត្រេីយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដែលមានតម្រូវការកម្មករនៅចន្លោះពី ១០០០ ទៅ ១៥០០នាក់ ។

២/ រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅភូមិព្រៃអំពក ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ដែលមានតម្រូវការកម្មករ ចាប់ពី ៥០០០នាក់ទ្បេីងទៅ ។

ឯកឧត្តមអភិបាល បានបញ្ជាក់ថា ជារួម រោងចក្រទាំងពីរខាងលេីនេះ មានតម្រូវការកម្មករសរុបប្រមាណ ៦៥០០នាក់ ដូច្នេះឱកាសការងាររបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកគិរីវង់ និង ស្រុកអង្គរជ័យ បានមកដល់ជណ្ដើរផ្ទះបងប្អូនហេីយ ៕