វេទិកាផ្សាព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី២ អាណត្តិទី៤

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥

ឯកឧត្តម អុិត សារុន សមាជិកក្រុមប្រឹក្សាខេត្ត និង លោក ញ៉ែម ស្រស់ អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវេទិកាផ្សាព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី២ អាណត្តិទី៤ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលខេត្ត មន្ត្រីរាជការរដ្ឋបាលខេត្ត លោក អភិបាលក្រុង កងកម្លាំងទាំងបី ប្រធាន អនុប្រធានមន្ទីរសាខាជុំវិញខេត្ត មេឃុំ ចៅសង្កាត់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សិស្សនិស្សិតវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ សិស្សនិស្សិតសាកលវិទ្យាល័យបៀលប្រាយ និងប្រជាពលរដ្ឋជាច្រើននាក់។

វេទិកាប្រារព្ធ នៅសាលាក្រុងដូនកែវ ខេត្តតាកែវ។